ផលិតផលកម្ចីដាក់ប្លង់ដី នេះត្រូវបានបង្កើតឡើងសម្រាប់អតិថិជនដែលមានដាក់ឯកសារទ្រព្យធានាជាប្លង់ដី ឬឯកសារបញ្ជាក់កម្មសិទ្ធិផ្សេងៗ ដើម្បីដាក់ធានាក្នុងការខ្ចីប្រាក់កម្ចីច្រើនទៅតាមតម្រូវការនៃទំហំមុខរបរ ឬអាជីវកម្ម។
ប្រភេទកម្ចីនេះត្រូវបានសិក្សាលើអតិថិជនដែលមានចំណូលទាប និងមធ្យម ហើយកំពុងប្រកបមុខរបរ ដូចជា ការធ្វើអាជីវកម្ម លក់ដូរ កសិកម្ម សិប្បកម្ម ផលិតកម្ម ជំនួញ សេវាកម្ម និងមុខរបរផ្សេងៗ ទៀតដែលមានចំណូលច្បាស់លាស់ដែលអាចសងកម្ចីបាន។
លក្ខខណ្ឌកម្ចីដែលអតិថិជនទទួលបាន៖
| ប្រភេទកម្ចី |
ទំហំកម្ចី |
រយៈពេលខ្ចី |
ឯកសារធានា |
| កម្ចីដាក់ប្លង់ដី |
៤០០,០០០រៀល ដល់ ២០,០០០,០០០រៀល |
រហូតដល់៤ខែ |
ប្លង់ដី |
លក្ខខណ្ខពិសេស
- សេវាកម្មរហ័សទាន់ចិត្ត
- អត្រាការប្រាក់ និងសេវារដ្ឋបាលសមរម្យ អាចចរចារបាន
- របៀបសងប្រចាំខែ និងរយៈពេលអាចចរចារបាន
- ឯកសារតម្រូវមានភាពងាយស្រួល
- ជំពាក់បំណុលស្ថាប័នផ្សេងក៏អាចខ្ចីបានតាមលទ្ធភាពជាក់ស្តែង
លក្ខខណ្ឌតម្រូវក្នុងការខ្ចីប្រាក់
- ជានីតិជនមានអាយុពី ១៨-៦៥ ឆ្នាំ មានសុខភាពមាំមួន និងអាចរកចំណូលបាន
- មានប្រវត្តិ និងអត្តចរិតល្អ ដែលអាចជឿទុកចិត្តបាន
- មានទីលំនៅអចិន្ត្រៃយ៍ ផ្ទះ និងដី ដែលជាកម្មសិទ្ធិរបស់ខ្លួន
- មានមុខរបរ និងប្រាក់ចំណូលច្បាស់លាស់ដែលបង្ហាញពីលទ្ធភាពអាចសងបំណុលបានគ្រប់ចំនួន
- ត្រូវមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ លិខិតឆ្លងដែន សំបុត្របញ្ជាក់កំណើត និងលិខិតបញ្ជាក់ទីលំនៅ...។ល។