អំពីសហគ្រិនភាព

ក្រុមហ៊ុន សហគ្រិនភាព អេសធីអេសខេ លីមីធីត បានទទួលអាជ្ញាប័ណ្ណក្រុមហ៊ុនពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ លេខ៖ ២៨៣.សហវ.អឧហ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ជាផ្លូវការក្នុងការធ្វើប្រតិបត្តិការផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមសហគមន៍ឲ្យបានកាន់តែប្រសើរឡើង និងដើម្បីជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំងមូល។

មុខតំណែងដែលយើងត្រូវការ
លេខរៀង មុខតំណែង ចំនួន ទីតាំងបម្រើការងារ ពិពណ៌នាការងារ ឈប់ទទួលពាក្យ
1 មន្ត្រីហាងបញ្ចាំ 4 សាខាព្រៃនប់ មើល 31-10-2026
2 មន្ត្រីហាងបញ្ចាំ 1 សាខាបាទី មើល 31-08-2026
3 មន្ត្រីហាងបញ្ចាំ 1 សាខាស្គន់ មើល 31-10-2026
4 អនុប្រធានសាខា 1 សាខាព្រៃនប់ មើល 31-10-2026
5 អនុប្រធានសាខា 1 សាខាត្រែងត្រយឹង មើល 31-10-2026
6 បេឡាករ 1 សាខាត្រែងត្រយឹង មើល 31-10-2026
អត្ថប្រយោជន៍ដែលយើងផ្ដល់ជូន

- ប្រាក់បៀវត្សដែលបានលក្ខណៈប្រកួតប្រជែង និងមានការតម្លើងប្រចាំឆ្នាំតាមលទ្ធផលការងារ

- ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែសម្រាប់បុគ្គលិកផ្នែកលក់

- ប្រាក់ឧបត្ថម្ភសម្រាប់បុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំខែ្មរ

- ប្រាក់បំណាច់អតីតភាពការងារចំនួន១៥ថ្ងៃក្នុង១ឆ្នាំ

- ប្រាក់សោធន

- ប្រាក់ឧបត្ថម្ភសម្រាប់បេសកកម្ម និងកាតទូរស័ព្ទ

- ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ការងារ២៤ម៉ោង

- ឱកាសក្នុងការទទួលបានការបណ្ដុះបណ្ដាលកសាងសមត្ថភាព និងការតម្លើងតួនាទីខាងក្នុងគ្រឹះស្ថាន

- ផ្តល់កន្លែងស្នាក់នៅសម្រាប់បុគ្គលិកដែលបម្រើការងារតាមបណ្តាសាខាខេត្ត

- ការឈប់សម្រាកអនុលោមតាមច្បាប់ការងាររបស់ក្រសួងការងារ

- ការបំពេញការងារ ៥ថ្ងៃក្នុងមួយសប្តាហ៍

- ផ្តល់ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ១៨ថ្ងៃ

- ប្រាក់ឧបត្ថម្ភមរណៈភាព

- រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត តាមគោលការណ៍

របៀបដាក់ពាក្យ